បើកពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ២០ ខែសីហា ខេត្ត Quang Binh បានរៀបចំពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩ ក្រោមប្រធានបទ " Quang Binh - អាថ៌កំបាំងគ្មានទីបញ្ចប់" ។
បើកពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៃការបើកពិធីបុណ្យគុហា Quang Binh ឆ្នាំ២០១៩

ពិធីនេះបានប្រព្រឹត្តទៅនាយប់នាថ្ងៃទី ២០ ខែកក្កដានៅទីលានសមុទ្រ Bao Ninh ទីក្រុង Dong Hoi។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ប្រព្រឹត្តទៅសកម្មភាពទេសចរណ៍ វប្បធម៌និងសិល្បៈពិសេសជាច្រើន ក្នុងនោះមានសកម្មភាពដ៏លេចធ្លោតគឺព្រឹត្តិការណ៍បើកសម្ពោធន៍ផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីៗ។ លោក Ho An Phong នាយកមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឱ្យដឹងថា៖

          "យើងខ្ញុំមានបំណងចង់ឧទ្ទេសនាមដល់ភ្ញៀវទេសចនិងទស្សនិកជនអំពីអាថ៌កំបាំងនៃរាជាណាចក្រគុហាប៉ុន្តែអាថ៌កំបាំងទាំងនេះ នៅតែមិនបានរកឃើញដល់ទីបញ្ចប់នោះឡើយ។ នៅខេត្ត Quang Binh ឥឡូវនេះប្រៀបដូចជាទេបធិតាដែលទើបបានភ្ញាក់មួយផ្នែកតូចប៉ុណ្ណោះទេ។ ហេតុដូច្នេះវិនិយោគិនក៏មានបំណងចង់មកដល់ទីនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ហើយយើងខ្ញុំនឹងបង្កលក្ខណៈងាយស្រួលល្អបំផុត សម្រាប់វិនិយោគិនអាចមកទីនេះធ្វើការស្រាវជ្រាវ និងច្នៃប្រឌិតឡើងផលិផលថ្មីដើម្បីបំពេញនូវតំរូវការកាន់តែខ្ពស់ឡើងៗរបស់ភ្ញៀវទេសចរផងដែរ "៕

ប្រតិកម្មទៅវិញ