បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាន ប័ននិតិប្រតិបត្តិអូស្ត្រាលី

Chia sẻ
(VOVworld) - នាថ្ងៃទី១៤ កញ្ញា នៅរដ្ឋធានី Canberra
រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាមលោក Tran Dai
Quang ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ
អូស្ត្រាលី បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួង
យុត្តិធម៌អូស្រ្តាលីលោក George Brandis។
បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាន ប័ននិតិប្រតិបត្តិអូស្ត្រាលី - ảnh 1
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang​និង
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីលោក George Brandis 

(VOVworld) - នាថ្ងៃទី១៤ កញ្ញា នៅរដ្ឋធានី Canberra រដ្ឋមន្រ្តីក្រសួងនគរបាលវៀត
ណាមលោក Tran Dai Quang ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី
បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីលោក George
Brandis។នៅទីនេះ លោក George Brandis បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់
លោករដ្ឋមន្រ្តី Tran Dai Quang គឺជារបត់សំខាន់ក្នុងទំនាក់ទំនង សហប្រតិបត្តិការ
រវាងក្រសួងនគរបាលវៀតណាមជាមួយស្ថានប័ននិតិប្រតិបតិ្ត អូស្ត្រាលី។សំដៅ
បង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតនាពេលខាងមុខ ភាគី ទាំងពីរបានឯក
ភាពថា នឹងត្រួតពិនិត្យ បំពេញបន្ថែម កែលំអរប្រព័ន្ធឯកសារ សហប្រតិបតិ្តការ
ព្រមទាំងជំរុញការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងជួយ ឧបត្ថម្ភគ្នាទៅវិញ
ទៅមកស្ដីពីច្បាប់ព្រហ្មទ័ណ្ឌ ក៏ដូចជាគាំទ្រគ្នានៅវេទិការពហុភាគី សិក្ខាសាលា
អន្តរជាតិផងដែរ។ នាថ្ងៃដដែល លោករដ្ឋមន្រ្តី Tran Dai Quang និងគណៈប្រតិភូ
ក្រសួងនគរបាល វៀតណាមក៏បានទៅសាកសួរសុខទុក្ខនិងជួបសំណេះសំ
ណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី៕

ប្រតិកម្មទៅវិញ