បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន”

Chia sẻ
(VOVWORLD) - តាមផែនការ ពិធីអបអរសាទរខួបលើកទី ១១០ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងត្រូវប្រារព្ធឡើងតាមទម្រង់ថ្នាក់ជាតិ នៅខេត្ត Quang Binh នាថ្ងៃទី ២៥ ខែសីហា។ 
បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន” - ảnh 1វរសេនីយ៍ឯកបំរុង Le Vu Huy លេខាគណៈកម្មាធិការបក្ស នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២០ ខែសីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន” ក្នុងឱកាសខួបកំណើតគម្រប់ ១១០ ឆ្នាំរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ១៩១១-២៥ សីហា ២០២១)។ ពិព័រណ៍នេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (http://baotanglichsuquansu.vn)។ ការតាំងពិព័រណ៌ណែនាំអំពីរូបភាពឯកសារនិងវត្ថុតាងជាង ២០០ ប្រភេទ រួមទាំងខ្លឹមសារសំខាន់ៗចំនួន ៤៖ នៅតាមដងទន្លេ Kien Giang, មាគ៌ាទៅកាន់បដិវត្តន៍; នាយឧត្តមសេនីយ៍រឿងព្រេងនិទាន; នាយឧត្តមសេនីយ៍របស់ប្រជាជន។ ការតាំងពិព័រណ៍នេះក៏បង្ហាញអំពីវត្ថុតាងគំរូជាច្រើនដែលផ្សាភ្ជាប់ជាមួយជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។

តាមផែនការ ពិធីអបអរសាទរខួបលើកទី ១១០ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងត្រូវប្រារព្ធឡើងតាមទម្រង់ថ្នាក់ជាតិ នៅខេត្ត Quang Binh នាថ្ងៃទី ២៥ ខែសីហា។ ប៉ុន្តែ ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សបានសម្រេចចិត្តពន្យាពេលការប្រារព្ធពិធីនេះនៅពេលវេលាសមស្របណាមួយ៕

ប្រតិកម្មទៅវិញ