បើកការចំណាយកញ្ចប់ជំនួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ចំពោះកញ្ចប់ជំនួយនេះ ត្រឹមតែចំណាយរយៈពេលដោះស្រាយបែបបទជាអតិបរមា ៧ ថ្ងៃប៉ុណ្ណោះ គឺប្រាក់អាចមកដល់ដៃប្រជាជនហើយ។

កញ្ចប់ជំនួយចំនួន២៦ទ្រីលានដុងសម្រាប់មុខសញ្ញាដែលរងការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩ តាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាល នឹងត្រូវ បានបើកការចំណាយដោយបែបបទដ៏សាមញ្ញ។

រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បាន ឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តលេខ៦៨ ក្រសួងបានសហការជាមួយអង្គ ភាពពាក់ព័ន្ធនានា ដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលចុះហត្ថលេខាចេញផ្សាយ ដើម្បី អាចជួយឧបត្ថម្ភប្រជាជនឲ្យបានឆាប់ៗ។

បើតាមលោករដ្ឋមន្រ្តីថា ចំពោះកញ្ចប់ជំនួយនេះ ត្រឹមតែចំណាយរយៈពេល ដោះស្រាយបែបបទជាអតិបរមា ៧ ថ្ងៃប៉ុណ្ណោះ គឺប្រាក់អាចមកដល់ដៃប្រជាជន ហើយ៕

ប្រតិកម្មទៅវិញ