នាវាទេសចរណ៍ Coral Princess (រូបថត៖ usatoday.com) |
បន្ថែមនាវាទេសចរណ៍មួយគ្រឿងទៀត ដែល ដឹកអ្នកដំណើរ ឆ្លងវីរុស SARS-CoV-2 កំពុងធ្វើដំណើរទៅកាន់ ទីក្រុង Fort Lauderdaleនៅភាគខាងត្បូង រដ្ឋ Florida នៃសហរដ្ឋអាមេរិក។ យោងតាមព័ត៌មានរបស់ក្រុមហ៊ុនសម្របសម្រួលបានឲ្យដឹងថា នាវាទេសចរណ៍ Coral Princess បានដឹកមនុស្សចំនួន ១.៨៩៨ នាក់ ដែលក្នុងនោះចំណោមមានអ្នកដំណើរចំនួន ១.០២០ នាក់និងសមាជិកនាវិកចំនួន ៨៧៨ នាក់ ហើយក្នុងនោះបានរកឃើញអ្នកដំណើរចំនួន ៧ នាក់ និងនាវិកចំនួន ៥ នាក់បានផ្ទុក Covid – 19។
តាមគម្រោង នាវាទេសចរណ៍ Fort Lauderdale និងទៅដល់ទីក្រុង Fort Lauderdale នាថ្ងៃទី ៤ ខែមេសា ហើយអ្នកដំណើរនិងនាវិកទាំងអស់ត្រូវដាក់នៅដាច់ដោយឡែកក្នុងនាវានេះផងដែរ៕