នាវាកងទ័ពជើងទឹកអង់គ្លេសអមដំណើរការពារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz

Chia sẻ
(VOVWORLD) - នាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេស នឹងបន្តតភ្ជាប់សកម្មភាពអមដំណើរនាវាពាណិជ្ជកម្មរបស់ប្រទេសនេះដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។
នាវាកងទ័ពជើងទឹកអង់គ្លេសអមដំណើរការពារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz - ảnh 1 នាវាកងទ័ពជើងទឹកអង់គ្លេសអមដំណើរការពារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz (រូបថត៖ AFP/TTXVN)

សេចក្តីជូនដំណឹងពោលខាងលើនេះត្រូវបានផ្សាយចេញដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace កាលពីថ្ងៃទី៤ខែមករាក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អាមេរិកទៅលើអាកាសយានដ្ឋាន Baghdad របស់អ៊ីរ៉ាក់ ដែលបណ្តាលឲ្យឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ត្រូវបានស្លាប់ផងដែរ។ សេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសបានលើកច្បាស់ថានាវា HMS Montrose និង HMS Defender នឹងចាប់ផ្តើមឡើងវិញការអនុវត្តភារកិច្ចអមដំណើរការពារបណ្តានាវាពាណិជ្ជកម្មរបស់អង់គ្លេសដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលអង់គ្លេសនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនាវានិងពលរដ្ឋអង់គ្លេសផងដែ៕

ប្រតិកម្មទៅវិញ