នាវាកងទ័ពជើងទឹកវៀតណាមចូលរួមសមយុទ្ធ ADMM+ និងចូលរួមពិព័រណ៍ IMDEX ២០១៩នៅសឹង្ហបុរី

Chia sẻ
(VOVWORLD) - ការបញ្ជូននាវា ០១៦-Quang Trung និងក្រុមការងារកងទ័ពជើងទឹកប្រជា ជនវៀតណាមទៅចូលរួមព្រឹត្តិការណ៍ទាំងពីរពោលខាងលើ គឺសំដៅបន្តអនុវត្តន៍ គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋ វៀតណាមស្ដីពីការធ្វើសមាហរណកម្ម អន្តរជាតិដោយម្ចាស់ការនិងសកម្ម ក៏ដូចជាអនុវត្តន៍កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ ក្រសួងការពារជាតិនៃបណ្ដាប្រទេស ADMM+ 

នាថ្ងៃទី៨ ខែឧសភា នាវា ០១៦- Quang Trung កងទ័ពជើងទឹក ដឹកជញ្ជូន ក្រុមការងារនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ចាកចេញពីកំពង់ផែសឹក Cam Ranh ទៅចូលរួមសមយុទ្ធ ADMM+ (ពោលគឺកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើក ទូលាយ) ស្ដីពីសន្តិសុខនាវាចរណ៍ ហើយចូលរួមពិព័រណ៍នាវាចរណ៍ការពារជាតិ អាស៊ីឆ្នាំ២០១៩ (IMDEX 2019) នៅប្រទេសសឹង្ហបុរី។ ក្រុមការងារ វៀតណាមដឹក នាំដោយវរសេនីយ៍ឯក Nguyen Van Ngan ប្រធានសេនាធិការនៃតំបន់ទី៤កងទ័ព ជើងទឹកប្រជាជនវៀតណាម។

        ការបញ្ជូននាវា ០១៦-Quang Trung និងក្រុមការងារកងទ័ពជើងទឹកប្រជា ជនវៀតណាមទៅចូលរួមព្រឹត្តិការណ៍ទាំងពីរពោលខាងលើ គឺសំដៅបន្តអនុវត្តន៍ គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋ វៀតណាមស្ដីពីការធ្វើសមាហរណកម្ម អន្តរជាតិដោយម្ចាស់ការនិងសកម្ម ក៏ដូចជាអនុវត្តន៍កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ ក្រសួងការពារជាតិនៃបណ្ដាប្រទេស ADMM+ ព្រមទាំងបង្ហាញនូវការទទួលខុស ត្រូវរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងឋានៈជាសមាជិកនៃកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ាន (ANCM) ផងដែរ។ នេះក៏ជា ការបង្ហាញនូវការគាំទ្ររបស់ក្រសួងការពារជាតិនិងកងទ័ពជើងទឹកប្រជាជនវៀតណាមចំពោះក្រសួងការពារជាតិនិងកងទ័ពជើងទឹកសឹង្ហបុរីក្នុងការរៀបចំសកម្មភាព ព្រឹត្តិការណ៍អន្តរជាតិ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិ បតិ្តការមិត្តភាពជាមួយកងទ័ពជើងទឹកនៃបណ្ដាប្រទេសអាស៊ាននិងប្រទេសផ្សេងៗក្នុងតំបន់ ទៀតផង៕

ប្រតិកម្មទៅវិញ