|
នូរវ៉ែលហ្សេឡង់វិនិយោគប្រាក់ចំនួន ១៣០ លានដុល្លាអាមេរិកចូលក្នុងអាស៊ាន (Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ និង
សន្និសីទទាក់ទិននានា នាថ្ងៃទី ២១ វិច្ឆិកា នៅសន្និសីទជាន់ខ្ពស់រំលឹកខួប
លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងអាស៊ាននិងនូរវ៉ែលហ្សេឡង់
នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោក John Key បានប្រកាសវិនិយោគ
ប្រាក់ចំនួន ១៣០ លានដុល្លាអាមេរិកចូលក្នុងប្រទេសអាស៊ាននានាក្នុង
រយៈពេល ៣ ឆ្នាំខាងមុខ។ ទង្វើនេះត្រូវបានចាត់ទុកជាផ្នែកមួយក្នុងកិច្ច
ព្រមព្រៀងលើក កំពស់ទំនាក់ទំនងនូរវ៉ែលហ្សេឡង់-អាស៊ានឡើងទំនាក់
ទំនងយុទ្ធសាស្ត្រ។ នូរវ៉ែលហ្សេឡង់នឹងប្រមូលផ្តុំទៅលើវិស័យកសាង
សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងតំបន់និងបង្កើតការផ្សារភ្ជាប់រវាងថ្នាក់
ដឹកនាំនិងអាជីវករ។ នាយរដ្ឋមន្ត្រី John Key ជឿជាក់ថា៖ ដោយមានចំនួន
ប្រជាជនចំនួន ៦២៥ លាននាក់និង GDP នឹងទទួលបាន ៥ ពាន់ ២ រយ
លានដុល្លាអាមេរិកនាឆ្នាំ ២០៣០ អាស៊ាននឹងនាំមកនូវ ឪកាសល្អសំរាប់
នូរវ៉ែលហ្សេឡង់៕