|
និស្សិតគាំទ្រអង្គការភាតរៈឥស្លាមប៉ះទង្គិចជាមួយប៉ូលីស
(រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី២៤ធ្នូ ទីភ្នាក់ងាសាព័ត៌មានជាតិMENAរបស់អេហ្ស៊ីបបានដក
ស្រងពាក្យសំដីរបស់អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី Hazem Beblawiថា បានប្រ
កាសចលនាភាតរៈឥស្លាម (MB)ជាអង្គការភេរវកម្ម។ សេចក្តីប្រកាសពោល
ខាងលើត្រូវបាននាំចេញបន្ទាប់ពីកើតមានឡើងការផ្ទុះគ្រប់បែក១នៅ ទីភ្នាក់ងារ
ប៉ូលីសនៅទីក្រុង Mansoura បណ្តាលឲ្យមនុស្សចំនួន១៤នាក់ត្រូវស្លាប់និងមនុស្ស
ចំនួន៩០នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះភាគច្រើនជា ប៉ូលីស ហើយ
តាមប្រភពព័ត៌មានដំបូងឲ្យដឹងថា នេះជាការវាយប្រហារដោយ គ្រាប់បែកទៅ
លើរុថយន្ត។ មជ្ឈដ្ឋានមន្រ្តីនៅអេហ្ស៊ីបបានថ្កោទោស MB ធ្លាប់ បំផុសរាល់ការ
វាយប្រហាសំដៅទៅលើកម្លាំងសន្តិសុខនៅSinai ។ សព្វថ្ងៃ មិនទាន់មានប្រតិ
កម្មណាមួយពី MB បន្ទាប់ពីសេចក្តីប្រកាសពោលខាងលើ របស់នាយករដ្ឋមន្រ្តី
Beblawi ឡើយ៕