|
នាយករដ្ឋមន្រ្តី របស់អ៊ីតាលី លោក Matteo Renzi (រូបថតៈ nexusedizioni.it) |
(VOVworld)-នាថ្ងៃទី២២កុម្ភៈ លោក Matteo Renzi ប្រធានគណៈបក្សប្រជាធិបតេយ្យ
(PD)នៅអ៊ីតាលី បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្រ្តីរបស់អ៊ីតាលី ហើយក្លាយទៅជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ ប្រទេសនេះ។
ក្នុងឋានៈថ្មី លោក Renzi អាយុ៣៩ឆ្នាំ នឹងទទួលភារកិច្ច ស្តារខឿនសេដ្ឋកិច្ចឡើងវិញ។ បន្ទាប់ពីពិធីសច្ចាប្រណិធាន លោកនាយករដ្ឋមន្រ្តី Renzi និងគណៈរដ្ឋមន្រ្តីរបស់
លោកនឹងឆ្លងកាត់ការបោះឆ្នោតទំនុកទុកចិត្តរបស់រដ្ឋសភានាថ្ងៃទី ២៤កុម្ភៈ៕