នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong៖ “សឹង្ហបុរីមិនមានចេតនាប្រមាថវៀតណាមទេ”

Chia sẻ
(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤នៅទីក្រុងបាំងកក នា ថ្ងៃទី២២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទទួលជួបជាមួយសមភាគីសឹង្ហបុរីលោក Lee Hsien Loong តាមសំណើរ ពីភាគីសឹង្ហបុរី។
នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong៖ “សឹង្ហបុរីមិនមានចេតនាប្រមាថវៀតណាមទេ” - ảnh 1 ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរ (រូបថត៖ chinhphu.vn)

  រិះគន់លើការថ្លែងកាលពីថ្ងៃទី៣១ ខែឧសភា របស់នាយករដ្ឋមន្រ្តីលោក Lee Hsien Loong ទាក់ទិនដល់វៀតណាមនិងកម្ពុជាក្នុងដំណាក់កាលពីឆ្នាំ ១៩៧៩ដល់ឆ្នាំ១៩៨០ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអះអាងថា ប្រវត្តិសាស្ត្របានបញ្ជាក់អោយឃើញថា រាល់ការវាយតម្លៃរបស់ សឹង្ហបុរីចំពោះតួនាទីរបស់វៀតណាមក្នុងរយៈពេលនោះគឺមិនត្រឹមត្រូវនោះឡើយ ហើយការថ្លែងនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើវៀតណាមនិងកម្ពុជា។

        ចំណែកឯខ្លួនវិញ លោក Lee Hsien Loong បានបកស្រាយថា សឹង្ហបុរីមិន មានចេតនាប្រមាថ វៀតណាមទេ។ លោកត្រឹមតែរំលឹកឡើងវិញនូវដំណាក់កាល ឈឺចាប់មួយក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិន ដើម្បីចង់សង្កត់ធ្ងន់ទៅលើសារសំខាន់ នៃសន្តិភាព ស្ថិរភាពនិងវិបុលភាពនាសព្វថ្ងៃ ហើយកាលៈទេសៈ នាបច្ចុប្បន្នទាម ទារអោយអាស៊ានត្រូវបន្តរក្សាចំណងសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបតិ្តការទៅវិញទៅមកផងដែរ។ នាយករដ្ឋមន្រ្តីលោក Lee Hsien Loong ក៏បានសង្កត់ធ្ងន់ ដែរថា សឹង្ហបុរីគោរពទំនាក់ទំនងមិត្តភាពគួរអោយជឿទុកចិត្តគ្នាជាមួយវៀត ណាមយ៉ាងពិតប្រាកដ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទាន សំខាន់ៗរបស់វៀតណាមតាំងពីមុនមក ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកប ដោយសាមគ្គីភាព រឹងមាំនិងខ្លួនទីពឹងខ្លួន ផងដែរ។

        នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា ជំនួបលើកនេះបានជួយអោយភាគី ទាំងពីរយោគយល់គ្នាថែមទៀត ដើម្បីបន្តជំរុញអោយទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរីកាន់តែរីកចម្រើនលើគ្រប់វិស័យនាអនាគត៕

ប្រតិកម្មទៅវិញ