លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីនេះ (រូបថត៖ nhandan.com.vn) |
នាថ្ងៃទី ២២ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញសួរសុខទុក្ខនិងជួបពិភាក្សាការងារជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ព្រមទាំងជូនពរឆ្នាំថ្មីប្រពៃណីតាមប្រព័ន្ធ ឡាញជូនចំពោះកម្មាភិបាលនិងយុទ្ធជនការពារព្រំដែននៅកន្លែងផ្សាយផ្ទាល់ចំនួន ១១ ដែលជាបុស្តិ៍ការពារនិងត្រួតពិនិត្យព្រំដែនមួយចំនួននៅទូទាំងប្រទេស។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញលើកច្បាស់ថា ក្នុងបរិបទនៃឆ្នាំ២០២០ ប្រទេសជាតិបានជួបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែកងកម្លាំងការពារព្រំដែន បានការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ និងរក្សាបានល្អនូវបរិយាកាសសន្តិភាពនិងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការតាមខ្សែព្រំដែនផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា៖
«សមិទ្ធិផលដ៏ឆ្នើមពិសេសរបស់កងទ័ពការពារព្រំដែននៅឆ្នាំ ២០២០ និងជាភារកិច្ចដ៏សែនធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ពោលគឺកងទ័ពការពារព្រំដែនគឺជាកម្លាំងស្រួចនិងជាកម្លាំងស្នូលមួយ ដែលបានឈានមុខគេក្នុងការបំពេញភារកិច្ចការពារជាតិ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដចជាការស្វែងរកនិងជួយសង្គ្រោះ ប្រកបដោយជោគជ័យ ជាពិសេសគឺការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងទប់ស្កាត់ការចូលមកប្រទេសវៀតណាមដោយខុសច្បាប់ទៀតផង» ៕