(VOVworld) - មន្ទីពេទ្យ Thong Nhat មុននេះជាមន្ទីពេទ្យ K៧១ កងទ័ពរំដោះភាគ
ខាងត្បូង។ក្រោយទិវារំដោះភាគខាងត្បូងវៀតណាម (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥)
មន្ទីពេទ្យនេះ មានគ្រែចំនួន៤០០គ្រឿងតែប៉ុណ្ណោះ ដោយមានតួនាទីការពារនិង ថែទាំសុខភាពសំរាប់កម្មាភិបាលជាន់ខ្ពស់។ក្រោយរយៈពេល៤០ឆ្នាំកសាងនិង
អភិវឌ្ឍន៍មក មន្ទីពេទ្យ Thong Nhat បានមានគ្រែជាង១ពាន់គ្រឿងនិងកម្មាភិបាល
គ្រូពេទ្យជាង ១ពាន់នាក់ ព្រមទាំងបំពេញល្អនូវតម្រូវការពិនិត្យ ព្យាបាលជំងឺសំរាប់
កម្មាភិបាល ជាន់ខ្ពស់ ជាន់មធ្យមរបស់បក្ស រដ្ឋ និងប្រជាជននៅតំបន់ភាគខាងត្បូង។
ថ្លែងមតិនៅពិធីសម្ពោធគំរោងការណ៍បើកទូលាយមន្ទីពេទ្យ Thong Nhat នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Tan Dung បានស្នើរឲ្យក្រសួងសុខាភិបាលបង្ក
លក្ខណៈងាយស្រួយថែមទៀតដើម្បីមន្ទីពេទ្យ Thong Nhat វិនិយោគបន្ថែមបរិក្ខា
សម្ភារៈ ដ៏ទំនើប ទាក់ទាញមនុស្សមានទេពកោសល្យនិងលើកកំពស់សមត្ថភាព
ក្នុងការ បណ្ដុះបណ្ដាលកម្មាភិបាល គ្រូពេទ្យ សំដៅអនុវត្តឲ្យបានល្អនូវភារកិច្ច
និងតួនាទី របស់ខ្លួន៕