(VOVworld) - នាព្រឹកថ្ងៃទី១៦ កញ្ញា គំរោងការណ៍មណ្ឌលឧស្សាហកម្មសាជីវកម្ម
វៀតណាម-សឹង្ហបុរី (VSIP) ទី៧នៅវៀតណាមបានបើកការដ្ឋានសាងសង់នៅស្រុក
Hung Nguyen ខេត្ត Nghe An ភាគកណ្ដាលវៀតណាម។ថ្លែងមតិនៅទីនេះ នាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថា VSIP Nghe An មិនត្រឹមតែ
រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ដោយមានសមត្ថភាពទាក់
ទាញទុនវិនិយោគរហូតដល់ចំនួន៨ពាន់លានដុល្លា អាមេរិកប៉ុណ្ណោះទេ ថែមទាំង
រួមវិភាគទានយ៉ាងជាក់ស្ដែងក្នុងការពូនជ្រុំទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រនិងកិច្ចព្រម
ព្រៀងតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងរដ្ឋាភិបាលទាំងពីរវៀតណាមនិងសឹង្ហបុរីទៀតផង។
គំរោងការណ៍ VSIP Nghe An ត្រូវបានកសាងឡើងលើផ្ទៃដីមានទំហំ១ពាន់ហិកតា
ហើយគ្រោងនឹងទាក់ទាញការវិនិយោគពីអង្គភាពអាជីវកម្មចំនួន១៥០ ព្រមទាំង
អភិវឌ្ឍន៍មណ្ឌលនគរ ពាណិជ្ជកម្មមួយដែលមានបទដ្ឋានអន្តរជាតិ។
|
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងលោករដ្ឋមន្រ្តី Lim Hng Kiang ទស្សនារូបសណ្ឋានមណ្ឌលឧស្សាហកម្ម VSIP Nghe An |
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានទទួល
ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី លោក Lim
Hng Kiang។នៅទីនេះ លោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀត
ណាមសន្យានឹងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មបរទេស
ក្នុងនោះមានសឹង្ហបុរីមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។រីឯរដ្ឋ មន្រ្តី Lim
Hng Kiang បានអះអាងថា រដ្ឋាភិបាលនិងអង្គភាពអាជីវកម្មសឹង្ហបុរីនឹង ខិតខំ
ប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវគំរោងការណ៍ VSIP Nghe An តាម
នោះបន្តពូនជ្រុំ កសាងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ៕