នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឈីលីលោក Jamie Chomali Garib (រូបថត៖ VGP) |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Jamie Chomali Garib បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ឈីលីនឹងរៀបចំសន្និសីទអន្តរជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ ហើយសង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសន្និសីទនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងគោលបំណងចង់អោយវៀតណាមគាំទ្រឈីលីក្លាយទៅជាដៃគូរបស់អាស៊ាន ផងដែរ។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោកស្រី Deborah Anne Paul នឹងខិតខំ ប្រឹងប្រែងដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងស្នើអោយកាណាដារៀបចំគណៈប្រតិភូអាជីវករកាណាដាមកស្វែងយល់ អំពីទីផ្សារវៀតណាមជាច្រើនថែមទៀត ផងដែរ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិកាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul |
ឯកអគ្គរដ្ឋទូតលោកស្រី Deborah Anne Paul បានអោយដឹងថា កាណាដា ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ ហើយ សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៩ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី៤៥ទិវាបង្កើត ទំនាក់ទំនងការទូត ហេតុដូច្នេះបានជា នេះជាពេលវេលាងាយស្រួលដើម្បីអោយ វៀតណាមនិងកាណាដាដំណើរការសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាច្រើន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែម្ដង៕