នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមវាយនភណ្ឌកាត់ដេរវៀតណាម (VITAS)

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមវាយនភ័ណ្ឌកាត់ដេរវៀតណាម (VITAS) ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមវាយនភណ្ឌកាត់ដេរវៀតណាម (VITAS) - ảnh 1  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VGP)

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថាលោកផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យវាយនភ័ណ្ឌកាត់ដេរ ដោយមានសហគ្រាសចំនួន ៧០០០ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស វិស័យនេះបានបង្កើតការងារធ្វើជូនដល់ ៣ លាននាក់ ដោយមិនត្រឹមតែនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ពិបាកផងដែរ រួមចំណែកកាត់បន្ថយកម្លាំងពលករក្នុងវិស័យកសិកម្ម។ លោក Nguyen Xuan Phuc  ក៏បានវាយតម្លៃខ្ពស់ចំពោះសមាគមវាយនភ័ណ្ឌកាត់ដេរវៀតណាម ដែលបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរនិងជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលនិងធុរកិច្ច ព្រទាំងអនុវត្តយ៉ាងសកម្មនិងមានភាពម្ចាស់ការក្នុងការពិគ្រោះយោបល់គោលនយោបាយ ជាពិសេសក្នុងការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕

ប្រតិកម្មទៅវិញ