លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc (នៅកណ្ដាល) រួមជាមួយបណ្ដាតំណាងចុចប៊ូតុងបើកសម្ពោធមូលដ្ឋានពិនិត្យនិងព្យាបាលជម្ងឺពីចម្ងាយចំនួន១០០០កន្លែង។ (រូបថត៖ VOV) |
មូលដ្ឋានសុខាភិបាលទាំងនេះត្រូវបានកសាងឡើងតាមគម្រោងការណ៍ពិនិត្យ ព្យាបាលជម្ងឺពីចម្ងាយដំណាក់កាលឆ្នាំ២០២០-២០២៥ ដែលក្រសួងសុខា ភិបាល ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងការពារប្រទេសនិងសម្ព័ន្ធ ក្រុមហ៊ុន Viettel បានសហការគ្នាកសាងឡើងនិងដាក់ឲ្យដំណើរការ។ គម្រោងការណ៍នេះគឺសំដៅតភ្ជាប់បណ្ដាមូលដ្ឋានពិនិត្យ ព្យាបាលជម្ងឺ ជា ពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ដែលមានស្ថានភាព លំបាក។ ក្រៅពីនោះ គម្រោងការណ៍នេះក៏បានតភ្ជាប់ជាមួយមន្ទីរពេទ្យ មួយចំនួននៅកម្ពុជានិងឡាវទៀតផង។ អញ្ជើញថ្លែងនៅពិធីនេះ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖
“ភារកិច្ចហើយក៏ជាគោលដៅធំបំផុតនោះគឺ ពង្រីកបណ្ដាញពិនិត្យ ព្យាបាលជម្ងឺពីចម្ងាយទៅកាន់មូលដ្ឋានសុខាភិបាលជាង១៤ពាន់កន្លែងលើទូទាំងប្រទេសយ៉ាងឆាប់ៗ ដើម្បីអនុវត្តការថែទាំសុខភាពសម្រាប់ប្រជាជន ប្រកបដោយបរិយាប័ន្ន ហើយឆ្ពោះទៅតភ្ជាប់ជាមួយដៃគូអន្តរជាតិទៀត ផង។ ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយបានដឹងថា បណ្ដាញពិនិត្យ ព្យាបាល ជម្ងឺពីចម្ងាយនេះត្រូវបានពង្រីកទៅកាន់ប្រទេសមិត្តទាំងពីរកម្ពុជានិងឡាវ។ នៅពេលអនាគត មន្ទីរពេទ្យថ្នាក់ខ្ពស់ត្រូវការតភ្ជាប់ សិក្សារៀនសូត្រ ហើយ ចែករំលែកបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់នៅតាមប្រទេសអភិវឌ្ឍនានាលើពិភពលោក។ ខ្ញុំជឿជាក់ថា នៅពេលអនាគត អ្នកជម្ងឺ របស់យើងនឹងមិនត្រូវការចេញទៅបរទេសដើម្បីពិនិត្យ ព្យាបាលជម្ងឺទៀត ឡើយ”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាដឹកនាំឲ្យក្រសួង សុខាភិបាលនិងក្រសួង ស្ថាប័ន តំបន់ផ្សេងៗទៀត សហការជាមួយអង្គ ភាពបច្ចេកវិទ្យាព័ត៌មានានា ដើម្បីអភិវឌ្ឍផ្លាតហ្វម (Platform) និងឧបករណ៍ អនឡាញចាំបាច់ដើម្បីបម្រើការងារពិនិត្យ ព្យាបាលជម្ងឺពីចម្ងាយ ក៏ដូចជា ធានាព័ត៌មានរបស់អ្នកជម្ងឺជាសម្ងាត់ផងដែរ៕