នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេទាំង ៣ អាយយ៉ាវ៉ាឌី - ឆាវប្រាយ៉ា - មេគង្គ (Ayeyawady - Chao Phraya - Mekong) គលើកទី ៩ (ACMECS 9), កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV 10) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV 11) តាមរយៈប្រព័ន្ធវីដេអូនៅ ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc  (រូបថត៖ chinhphu.vn)

នាថ្ងៃទី ៦ ខែធ្នូក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានថា៖ ទទួលការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ , នាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេទាំង ៣ អាយយ៉ាវ៉ាឌី - ឆាវប្រាយ៉ា - មេគង្គ (Ayeyawady - Chao Phraya - Mekong) លើកទី ៩ (ACMECS 9), កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV 10) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV 11)។ 

គួរបញ្ជាក់ថាកិច្ចប្រជុំទាំងនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ