(រូបថត៖ baoquocte.vn) |
ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានអះអាងថា គោលជំហរមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមនោះគឺជានិច្ចកាលគោរពរាល់មតិនិងមនោសញ្ចេតនាដ៏ ថ្លៃថ្លារបស់ប្រជាអាណិកជនចំពោះមាតុប្រទេស ហើយចាត់ទុកសហគមន៍អាណិកជនជាសាច់ឈាមមួយចំណែកដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ប្រជាអាណិកជនបន្តពង្រីកសមត្ថភាពដើម្បីសម្របខ្លួនយ៉ាងស៊ីជំរៅទៅក្នុងសង្គមនៃប្រទេសសាម៉ី ធ្វើយ៉ាងម៉េចដើម្បីក្លាយទៅជាពលរដ្ឋសកលប៉ុន្តែនៅតែពង្រីកបាននូវអត្តសញ្ញាណវប្បធម៌វៀតណាមដដែលដែរ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យបណ្ដាសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ ជំនាញការ និងនិស្សិតវៀតណាម ជាមួយបទពិសោធន៍ ចំណេះដឹងរបស់ខ្លួន បន្តរួមវិភាគទានកម្លាំងនិងបញ្ញាសំរាប់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕