(VOVworld) - នាយប់ថ្ងៃទី២៣ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានមានជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Goh Chok
Tong នៅរដ្ឋធានីហាណូយ។លោក Nguyen Tan Dung បានសំដែងក្ដីសប្បាយរីករាយ
ចំពោះមុខរាល់លទ្ធផលល្អប្រសើរ ដែលទទួលបានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
វៀតណាម-សឹង្ហបុរី ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាការដែលភាគីទាំង២មានទស្ស
នៈដូចគ្នានិងគោលជំហរសមស្របអំពីបញ្ហាសមុទ្រខាងកើតផងដែរ។លោក
Nguyen Tan Dung មានគោលបំណងថា ភាគីទាំង២នឹងបន្តរក្សានិងពង្រីកទំនាក់
ទំនងទ្វេភាគីលើគ្រប់វិស័យ។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង
អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Goh Chok Tong (រូបថត៖VGP) |
រីឯខ្លួនវិញ លោក Goh Chok Tong មានគោលបំណងថា ប្រទេសទាំង២នឹងជំរុញ
ខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការក្នុងវិស័យធនាគារដើម្បីវៀតណាមអាចទាក់
ទាញបានប្រភពទុននៃមូលនិធិអន្តរជាតិនានានៅសឹង្ហបុរី សំដៅអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធ។លោក Goh Chok Tong ក៏មានគោលបំណងថា ភាគីទាំង២នឹងបន្ត
ជំរុញបណ្ដាសកម្មភាពសហប្រតិបតិ្តការក្នុងវិស័យអាកាសចរណ៍ អប់រំ ទេសចរ
ណ៍ផងដែ។
លោក Nguyen Tan Dung វាយតំលៃខ្ពស់ចំពោះបណ្ដាសំណើររបស់លោក Goh Chok
Tong ហើយបានស្នើរថា បន្ទាប់ពីជំនួបសន្ទនានេះថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាក់
ទិននានានៃប្រទេសទាំង២ ឆាប់ពិភាគ្សារដើម្បីជំរុញបណ្ដាសកម្មភាពសហប្រតិ
បតិ្តការពោលខាងលើ។
មុននោះ នារសៀលថ្ងៃដ៏ដែល លោក Goh Chok Tong បានទៅទស្សនាមណ្ឌល
ឧស្សាហកម្ម VSIP នៅខេត្ត Bac Ninh ភាគខាងជើងវៀតណាម។នេះ គឺជាគម្រោង
ការណ៍១ក្នុងចំណោម៥គម្រោងការណ៍របស់អគ្គក្រុមហ៊ុនមណ្ឌលនគរនិងឧស្សា
ហកម្មវៀតណាម-សឹង្ហបុរី (ហៅកាត់ថា VSIP Group) ដែលបានដំណើរការកសាង
ចាប់ពីឆ្នាំ២០០៧ដោយមានទំហុំសរុបគឺ ៧០០ha៕