នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិក

Chia sẻ
(VOVworld) - លោក Nguyen Tan Dung មានគោល
បំណងថា ស្ថាប័នតុលាការនៃ ប្រទេសទាំងពីរបន្ត
ជំរុញសកម្មភាពសហប្រតិបតិ្តការ​ ជាពិសេសគឺចែក
រំលែកបទ ពិសោធន៍និងកិច្ចសហប្រតិបតិ្តការបណ្ដុះ
បណ្ដាលក្នុងវិស័យតុលាការ។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិក - ảnh 1
(រូបថត៖VGP)

(VOVworld) - រដ្ឋាភិបាល ក្រសួង ផ្នែកនានារបស់វៀតណាមនឹងខិតខំប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្ត សហការយ៉ាងស្អិតរមួយជាមួយអាមេរិក សំដៅអនុវត្តប្រកប
ដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួល
បានក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong។នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក
 Nguyen Tan Dung នៅជំនួបសន្ទនាជាមួយចៅក្រមតុលាការកំពូល អាមេរិកលោក
ស្រី Ruth Bader Ginsburg នារសៀលថ្ងៃទី១០ សីហា នៅរដ្ឋធានី ហាណូយ។លោក
 Nguyen Tan Dung មានគោលបំណងថា ស្ថាប័នតុលាការនៃ ប្រទេសទាំងពីរបន្ត
ជំរុញសកម្មភាពសហប្រតិបតិ្តការ​ ជាពិសេសគឺចែករំលែកបទ ពិសោធន៍និងកិច្ច
សហប្រតិបតិ្តការបណ្ដុះបណ្ដាលក្នុងវិស័យតុលាការ។

រីឯលោកស្រី Ruth Bader Ginsburg បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀត
ណាមទទួលបានក្នុងការងារកែទម្រង់យុត្តិធម៌ កសាងនិងកែសម្រួលប្រព័ន្ធច្បាប់
សំដៅកសាងខឿនយុត្តិធម៌រឹងមាំ មានប្រសិទ្ធិភាព ប្រជាធិបតេយ្យ សមភាព ការ
ពារល្អយុត្តិធម៌និងសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ