នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាម (រូបថត៖ VGP) |
គំរូសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាមត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ សំរាប់កុមារនៅភាគខាងត្បូងចាប់ពីអាយុ ៤ ទៅ ១៧ ឆ្នាំ ដែលជាកូនរបស់កម្មាភិបាល កងទ័ពនិងគ្រួសារគោលនយោបាយ នៅភាគខាងត្បូងដែលបានជ្រើសរើសបញ្ជូនទៅសិក្សា និងត្រៀមខ្លូនរៀបចំសម្រាប់បុព្វហេតុបដិវត្តនៅភាគខាងត្បូងនិងកសាងប្រទេសជាតិនៅពេលក្រោយមកនោះ។
ថ្លែងក្នុងពិធីននេះ លោក Nguyen Xuan Phuc បានអះអាងថាការបង្កើតប្រព័ន្ធសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាម គឺជាគោលនយោបាយសំខាន់ៗ ដោយមិនត្រឹមតែបង្ហាញអំពីចក្ខុវិស័យដ៏ភ្លឺស្វាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីមនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់លោកប្រធានហូជីមិញ ក៏ដូចជាបក្សរដ្ឋនិងវិស័យអប់រំចំពោះកូនៗរបស់កម្មាភិបាលនៅភាគខាងត្បូងវៀតណាមផងដែរ។ យោងតាមនាយករដ្ឋមន្រ្តីវៀតណាម បានឲ្យដឹងទៀតថា គំរូនៃសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាមកាលពី ៦៥ ឆ្នាំមុននោះ បាននាំមកនូវមេរៀនដ៏មានតម្លៃជាច្រើនស្តីពីការអប់រំ ការថែរក្សានិងការរៀបចំធនធានមនុស្សសម្រាប់អនាគតរបស់ប្រទេសជាតិផងដែរ៕