នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc មកដល់ទីក្រុង Nay Pyi Taw អញ្ជើញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាយប់ថ្ងៃទី ១៦ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Nay Pyi Taw ទីក្រុង Nay Pyi Taw អញ្ជើញចាប់ផ្ដើមបំពេញដំណើរទស្សកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint ពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ជួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងខេត្តក្រុងនានានៅ មីយ៉ាន់ម៉ា។ ជាពិសេស តាមការគ្រោងទុក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រាប់ដំណាក់កាល ២០១៩ ២០២៤។ នេះជាឯកសារដ៏សំខាន់ ដោយតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងទស្សនវិស័យកាន់តែយូរអង្វែង និងរឹងមាំថែមទៀត៕