នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Underwriter  Laboratories (UL) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Underwriter  Laboratories (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងវិស័យជាច្រើន។ គោលដៅរបស់ប្រទេសវៀតណាមគឺធ្វើឱ្យមានតុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នាពេលខាងមុខ ជាពិសេសឆ្នាំ ២០២០ ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តីវៀតណាម មានគោលបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កើតសន្ទុះក្នុងការដំឡើងទំនាក់ទំនងទៅដល់កំពស់ថ្មី ក្នុងឱកាសឆ្ពោះទៅរៀបចំពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ លោក Keith Williams បានលើកច្បាស់ថាវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលទទួលបាននូវសមិទ្ធិផលជាច្រើន ប៉ុន្តែជាក់ស្តែងបំផុតគឺវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ានឆ្នាំ២០១០ ផងដែរ។ លោកក៏ សង្ឃឹមថា USABC នឹងរួមដំណើរនិងជួយគាំទ្រវៀតណាមក្នុងការបង្កើនការនាំ  ចេញបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ