នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើង “ពាក្យគន្លឹះ” ដើម្បីជំរុញសេដ្ឋកិច្ចឯកជន

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈ កម្មការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh បានធ្វើជាអធិបតីនៃសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចឯកជន វៀតណាមឆ្នាំ ២០១៩។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើង “ពាក្យគន្លឹះ” ដើម្បីជំរុញសេដ្ឋកិច្ចឯកជន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបើកវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩

អញ្ជើញថ្លែងមតិបើកវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ទៅលើសមិទ្ធផលដ៏ធំធេងដែលប្រទេសជាតិទទួលបានក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ក្នុងនោះ សេដ្ឋកិច្ចឯកជនត្រូវបានលេចឡើងដូចជាកម្លាំងចលករសំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ អញ្ជើញថ្លែងដោយអះអាងពីតួនាទីដ៏សំខាន់របស់ផ្នែកឯកជនចំពោះការអភិវឌ្ឍន៍របស់វៀតណាម នាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលនិងរូបលោកនាយករដ្ឋមន្ត្រីផ្ទាល់ តែងតែលើកទឹកចិត្តដល់សហគ្រិនឯក ជនឱ្យចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយលើកកម្ពស់បំណងប្រាថ្នាដ៏អស្ចារ្យក្នុងការការអភិវឌ្ឍ។

ចំពោះមុខតំណាងជាង ២.៥០០នាក់ ដែលជាថ្នាក់ដឹកនាំសហគ្រាសឯកជនក្នុងនិងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីស្មារតីចាប់ផ្តើមអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “វិស័យឯកជនមានភាពរឹងមាំប្រដោយចីរភាពនៅក្បែរវិស័យសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ កាន់តែមានប្រសិទ្ធភាព រួមទាំងវិស័យសេដ្ឋកិច្ចសហប្រតិបតិ្តការកាន់តែខ្លាំងក្លា ទាំងអស់នេះនឹងបង្កើតឡើងអនា គតប្រកបដោយវិបុលភាពនិងចីរភាពសម្រាប់សេដ្ឋកិច្ចវៀតណាម។ វិស័យសេដ្ឋកិច្ចក្នុងស្រុកពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ច ដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ នឹងរួមចំណែកក្នុងការពង្រីកឥទ្ធិពលរបស់យើងនៅក្នុងតំបន់និងពិភពលោក មិនត្រឹមតែសំដៅលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើទិដ្ឋភាពយុទ្ធសាស្ត្រជាច្រើនទៀតផងដែរ”។

បន្ទាប់ពីសម័យបើកវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា បាន ជួបសន្ទនាដោយផ្ទាល់ជាមួយបណ្តាសហគ្រាស ដោយផ្តោតសំខាន់លើបញ្ហា ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន ព្រមទាំងឆ្លើយសំណួរមួយចំនួនស្តីពីគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងរយៈពេលខាងមុខសម្រាប់វិស័យសេដ្ឋកិច្ចឯកជន។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: “ពាក្យគន្លឹះសម្រាប់វិស័យនេះគឺ: ការបង្កើតសមភាព ត្រូវបានការពារ ការលើកទឹកចិត្តនិងការផ្តល់ឱកាស។ ទាក់ទងនឹងសមភាព ពោលគឺសេដ្ឋកិច្ចឯកជនមានភាពស្មើគ្នានៅចំពោះមុខច្បាប់ ស្មើគ្នានៅក្នុងការប្រកួតប្រជែង ក្នុងការបែងចែកប្រភពធនធានជាមួយសមាសភាពសេដ្ឋ កិច្ចដទៃទៀត ជាពិសេសការទាក់ទងផ្ទាល់ជាមួយប្រភពធនធាន។ ត្រូវបានការពារនៅត្រង់ថា សិទ្ធិទ្រព្យសម្បត្តិ សិទ្ធិសេរីភាពធ្វើអាជីវកម្ម បង្កើតបរិយាកាសងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។ ចុងក្រោយជាការផ្តល់ឱកាស ជាក់ស្តែងគឺផ្តល់ឱកាសដើម្បីអាចទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាទីផ្សារ កាត់បន្ថយចំណាយធ្វើអាជីវកម្ម កាត់បន្ថយតម្លៃផលិតផលនិងបង្កើតបរិយាកាសងាយស្រួលប្រកបដោយតម្លាភាព”។

នៅទីនេះ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញឆ្លើយសំណួរមួយចំនួន ស្តីពីការសម្រេចចិត្តក្នុងការជំរុញការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ