នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បញ្ជាណែនាំឱ្យបង្កើនការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស nCoV

Chia sẻ
(VOVWORLD) -នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើការដាក់ចេញសារទូរលេខលេខ ២ ស្តីពីការបង្កើនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង។
នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បញ្ជាណែនាំឱ្យបង្កើនការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស nCoV - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បញ្ជាណែនាំឱ្យបង្កើនការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស nCoV (រូបថត៖ chinhphu.vn)

នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើការដាក់ចេញសារទូរលេខទី ២ ស្តីពីការបង្កើនវិធានការបង្ការនិងទប់ស្កាត់ ការឆ្លងជំងឺផ្លូវដង្ហើមដោយរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង ដែលក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា៖ ដាក់កំហិតចំពោះការប្រមូលផ្តុំមនុស្សជាច្រើនកុះករ ; បណ្តាខេត្តដែលបានប្រកាសពីការឆ្លងរាលដាលវីរុសនេះ ត្រូវតែបញ្ឈប់ពិធីបុណ្យទាំងអស់ សូម្បីតែពិធីបុណ្យដែលទើបបានបើកសម្ពោធក៏ដោយ ព្រមទាំងសម្រេចអនុញ្ញាតឲ្យសិស្សានុសិស្សត្រូវឈប់សម្រាកផងដែរ។

យោងតាមព័ត៌មានដែលបានធ្វើបច្ចបុប្បន្នភាពនាពេលថ្មីៗនេះ បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ២០២០ ករណីដែលឆ្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (NCoV) បានកើតឡើងនៅប្រទេសនិងតំបន់ចំនួន ២៧ ហើយបណ្តាលឱ្យអ្នកស្លាប់ចំនួន ៣៦២ នាក់ ដែលក្នុងនោះ មានមនុស្សម្នាក់ត្រូវបានស្លាប់នៅក្រៅប្រទេសចិន (ពោលគឺនៅប្រទេសហ្វីលីពីន) ហើយមនុស្សជាង ១៧.២០០ នាក់ទៀតត្រូវបានឆ្លងវីរុសនេះតែម្តង។ រីឯនៅវៀតណាមមានអ្នកឆ្លង   វីរុសនេះចំនួន ៧ នាក់ ក្នុងនោះមានជនជាតិវៀតណាម ៤ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ