លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha |
យោងតាមសេចក្តីប្រកាសជាផ្លូវការដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Royal Thai Government Gazette បានឲ្យដឹងថានាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសពីការលុបចោលស្ថានភាពអាសន្នបន្ទាន់ «ដ៏ធ្ងន់ធ្ងរ» ចាប់ពីម៉ោង ១២ យប់ថ្ងៃទី ២២ ខែតុលា។
មុននេះក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី ២១ ខែតុលា លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានអំពាវនាវឱ្យភាគី ទាំងអស់“គួរតែអត់ធ្មត់” ក្នុងបរិបទដែលជម្លោះខាងនយោបាយកាន់តែកើនឡើងយ៉ាងខ្លាំង ហើយលោក៏បានសន្យាថានឹងលុបចោល “ស្ថានភាពអាសន្នដ៏ធ្ងន់ធ្ងរ” នាពេលឆាប់ៗនេះក្នុងរដ្ឋធានី ប្រសិនបើគ្មានអំពើហឹង្សាណាមួយត្រូវបានផ្ទុះ ឡើងផងដែរ។ លោក Prayut Chan-o-cha បានបញ្ជាក់យ៉ាងច្បាស់ថាវិធីតែមួយគត់ដើម្បីដោះស្រាយជម្លោះដោយមិនបង្កអន្តរាយដល់ប្រទេសជាតិ គឺជាការសន្ទនាគ្នា ការគោរពច្បាប់ និងរួមគ្នាធ្វើការតាមរយៈដំណើរការសភាផងដែរ៕