នាយករដ្ឋមន្រ្តីជប៉ុននិងលោកស្រីភរិយាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) -  លោក Suga Yoshihide ក៏ជានាយករដ្ឋមន្រ្តីជប៉ុនទីពីរជាបន្តបន្ទាប់ ដែលបានជ្រើសរើស វៀតណាមជាប្រទេសដើមដំបូង ដើម្បីមកបំពេញទស្សនកិច្ច ក្រោយពេលទទួលតំណែងផងដែរ។
នាយករដ្ឋមន្រ្តីជប៉ុននិងលោកស្រីភរិយាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide (រូបថត៖ AFP/TTXVN)

នារសៀលថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងលោកស្រីភរិយាបានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក្រោយពីលោកបានទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោក Suga Yoshihide ក៏ជានាយករដ្ឋមន្រ្តីជប៉ុនទីពីរជាបន្តបន្ទាប់ ដែលបានជ្រើសរើស វៀតណាមជាប្រទេសដើមដំបូង ដើម្បីមកបំពេញទស្សនកិច្ច ក្រោយពេលទទួលតំណែងផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក  Suga Yoshihide និងលោកស្រីភរិយាបានប្រព្រឹត្តិទៅ ក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយវៀតណាម - ជប៉ុនបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងខ្លាំងក្លាលើគ្រប់វិស័យ ជំនឿទុកចិត្តនយោបាយកាន់តែត្រូវបានពង្រឹង ហើយបណ្ដាដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរត្រូវបានថែរក្សាជាប្រចាំក្នុងក្រខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាផងដែរ៕  

ប្រតិកម្មទៅវិញ