នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង Da Nang

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៥ មករានេះ (ចំទៅនឹងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក ) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មី ដល់កងកម្លាំងប្រដាប់អាវុធនៅទីក្រុង Da Nang ; អញ្ជើញសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្កាត់ Thuan Phuoc ខ័ណ្ឌ Hai Chau  ផងដែរ។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង Da Nang - ảnh 1 លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតកងពល 

អញ្ជើញថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang បានបំពេញយ៉ាងល្អ នូវភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារសន្តិសុខ នយោ បាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាព ដែលចូលរួមចំណែកយ៉ាងសំខាន់ចំពោះលទ្ធ ផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់តំបន់។ នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកថា ឆ្នាំជូត ទោស័ក ២០២០ នេះ

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង Da Nang - ảnh 2លោកនាយករដ្ឋមន្ត្រីចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang

ទីក្រុង Da Nang គឺជាកន្លែងសម្រាប់រៀបចំកិច្ចប្រជុំសំខាន់ៗ ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាព ដែលវៀត ណាមធ្វើជាប្រធានអាស៊ាន ។ ហេតុដូច្នេះ កងកម្លាំងប្រដាប់អាវុធទីក្រុង ត្រូវតែសកម្មក្នុងគ្រប់កាលៈទេសៈទាំងអស់ដែលសក្ដិសមជា កងកម្លាំងស្នូល ដើម្បីការ ពារប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង Da Nang - ảnh 3 លោកនាយករដ្ឋមន្រ្តីអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូត នៅខ័ណ្ឌ Hai Chau

នាឱកាសនេះ លោកនាយករដ្ឋមន្ត្រី អញ្ជើញមានប្រសាសន៍ថា៖ “ឆ្នាំ ២០២០ ឆ្នាំជូត ទោស័កនេះ ប្រទេសជាតិនឹងប្រារព្ធនូវព្រឹត្តិការណ៍ជាច្រើន។ យ៉ាងណាមិញ  ទីក្រុង Da Nang ត្រូវបំពេញផែនការរបស់រដ្ឋ លើគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ ២០២០ ក្នុងស្មារតីខ្ពស់ជាង ល្អប្រសើរជាង និងទូលំទូលាយជាងមុន។ បញ្ហាទី ២ គឺកិច្ចប្រជុំអាស៊ាននឹងត្រូវរៀបចំឡើងនៅទីក្រុង Da Nang  ជាពិសេស សម័យប្រជុំទី ១ ដោយមានវត្តមានប្រធានអាស៊ាន ១០ ប្រទេស និងកិច្ចប្រជុំអន្តរជាតិនៃប្រទេសអាស៊ាន ១០; អាស៊ាន បូកនិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗជាច្រើនទៀតផង”។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង Da Nang - ảnh 4 លោកនាយករដ្ឋមន្រ្តីរំពឹងថាខ័ណ្ឌ Thuan Phuoc នឹងពន្លឿនការកសាងរដ្ឋាភិបាល អេឡិកត្រូនិច

នាព្រឹកថ្ងៃដដែល  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅគណៈកម្មាធិការបក្សខ័ណ្ឌ Hai Chau និងខ័ណ្ឌ Thuan Phuoc។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការងារកសាងបក្សរបស់មូលដ្ឋាន នៅឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា  Hai Chau គឺជាខ័ណ្ឌដ៏សំខាន់មួយរបស់ទីក្រុង  Da nang ដែលជាមុខមាត់របស់ទីក្រុងផង តាមនោះ ខ័ណ្ឌត្រូវផ្តោតការអភិវឌ្ឍន៍សេវាកម្ម។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខ័ណ្ឌ Hai Chau កសាងទីក្រុងឆ្លាតវៃ ក្នុងការគ្រប់គ្រងទីក្រុង ស្របតាមតួនាទីជាខ័ណ្ឌសំខាន់ៗ  នៃទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ