នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុជាតិ

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៥ ខែកុម្ភះ ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុ - រូបិយវត្ថុជាតិ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សា។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc មានបំណងចង់ស្តាប់នូវមតិយោបល់របស់សមាជិកក្រុមប្រឹក្សាស្តីពីវិធានការទប់ទល់ជាមួយការថមថយនៃកំណើនសេដ្ឋកិច្ច។  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា  ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះមានទាំងប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជិតស្និទ្ធជាមួយវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមជាប្រទេសមួយដែលមានសុវត្ថិភាព ម៉ាក្រូសេដ្ឋកិច្ចល្អ ជាពិសេស ផលិតកម្មអាជីវកម្មនៅតែបន្តរីកចម្រើន។ ប្រសិនបើការនាំចេញល្អ អតិផរណាមិនមែនជាបញ្ហាធំទេ។ ជីវភាពរស់នៅរបស់ប្រជាជនល្អ តុល្យភាពសំខាន់នៃសេដ្ឋកិច្ចត្រូវបានពង្រីកនិងថែរក្សា។ រដ្ឋាភិបាលកំពុងអនុវត្តគោលដៅពីរ គឺការពារមិនអោយ Covid-19 រីករាលដាល  ដោយចាត់ទុក ការធានាសុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគឺសារៈសំខាន់បំផុត”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  បានលើកឡើងថា៖ ក្រៅពីបញ្ហាទប់ទប់នឹងការថមថយនៃកំណើនសេដ្ឋកិច្ចមក វៀតណាមគួរតែផ្តល់អាទិភាពក្នុងការដឹកនាំទប់ស្កាត់ការរីករាលដាល Covid-19 ដើម្បីកុំអោយប៉ះពាល់ដល់សុខភាពនិងការរស់នៅរបស់ប្រជាជន។  លោកនាយករដ្ឋមន្រ្តីចង់ឲ្យសមាជិកក្រុមប្រឹក្សាវិភាគនូវឥទ្ធិពលចំពោះការអនុវត្តគោលដៅរបស់ប្រទេសជាតិសម្រាប់ឆ្នាំ២០២០នេះ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់និងប៉ះពាល់ដល់វៀតណាម ខណៈដែលវៀតណាមកំពុងចូលរួមសមាហរណកាន់តែជ្រាលជ្រៅជាមួយសេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ