នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធពាក្យចចាមអារាមអំពីការដកខ្លួនពីឆាកនយោបាយ

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ លោកស្រីនឹងដឹកនាំគណបក្សអភិរក្សក្នុងការបោះឆ្នោតសកលខាងមុខនៅ ប្រទេសនេះ។ 
នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធពាក្យចចាមអារាមអំពីការដកខ្លួនពីឆាកនយោបាយ  - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធពាក្យចចាមអារាមអំពីការដកខ្លួនពីឆាកនយោបាយ  

(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ លោកស្រីនឹងដឹកនាំគណបក្សអភិរក្សក្នុងការបោះឆ្នោតសកលខាងមុខនៅ ប្រទេសនេះ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីមាន ព័ត៌មានដែលបានឲ្យដឹងថា៖ លោកស្រីកំពុងពិចារណាដកខ្លួនចេញពីឆាកនយោ បាយបន្ទាប់ពីអង់គ្លេសសម្រេចដំណើរចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នាឆ្នាំ ២០១៩។ ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍ Sky News ក្នុង ដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី ៣១ សីហា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថា៖ ពាក្យចចាមអារាមពោលខាងលើគ្មាន មូលដ្ឋាននោះឡើយ។ នាយករដ្ឋមន្ត្រី May ឲ្យដឹងថែមទៀតថា៖ លោកស្រីនិង រដ្ឋាភិបាលកាន់អំណាចមិនត្រឹមតែខំប្រឹងប្រែងដោះស្រាយបញ្ហា Brexit ប្រកប ដោយជោគជ័យសំរាប់អង់គ្លេស ប៉ុណ្ណោះទេ ថែមទាំង ប្រទេសនេះឈរជើងរឹងមាំ លើពិភពលោក ទៀតផង៕ 

ប្រតិកម្មទៅវិញ