នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone អញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅវៀតណាម

Chia sẻ
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandoneក្នុងតំណែងថ្មីរបស់លោក។
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone អញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅវៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ រូបថត៖ Pham Kien/TTXVN

ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone និងលោលជំទាវភរិយា បានអញ្ជើញមកដល់ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៦ ខែមករានេះ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៦។ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលប្រព្រឹត្តទៅនៅថ្ងៃនេះ និងថ្ងៃទី៧ មករា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandoneក្នុងតំណែងថ្មីរបស់លោក។

ក្នុងដំណើរទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីSonexay Siphandone បានអញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនិងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីPham Minh Chinh។នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤៦នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។លោកនាយករដ្ឋមន្ត្រីSonexay Siphandone នឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមនិងមានសកម្មភាពមួយចំនួនទៀតនៅទីក្រុងហាណូយផងដែរ។

យោងតាមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោកKhamphao Ernthavanh ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងលោលជំទាវភរិយាបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីគោលការណ៍ណែនាំគោលនយោបាយនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែអនុវត្តជាក់ស្តែងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិជាច្រើន៕

ប្រតិកម្មទៅវិញ