|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចរចារជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong (vietnamplus.vn) |
Vovworld-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានមកទស្សនាសារមន្ទីកងទ័ព
បរមរាជវាំង Thang Long និងកន្លែងកេរ៌្តដំណែលមួយចំនួនផ្សេងៗនៅរដ្ឋធានី
ហាណូយ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong នឹងជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។
មុននោះនាថ្ងៃទី១១កញ្ញា ក្រោយការចរចាររវាងនាយករដ្ឋមន្ត្រី Lee Hsien
Loong និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមឯកភាពបង្កើតទំនាក់ទំនងដៃកូរយុទ្ធសាស្ត្រវៀតណាម
-សឹង្ហបុរី។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា ភាគីទាំងពីរនឹងខំប្រឹងប្រែងបង្កើនទំនាក់ទំនងដៃគូរទ្វេភាគីនិងសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ សំដៅរួមចំណែកជំរុញសន្តិភាពស្ថិរភាពសម្បូររុងរឿងនិងកិច្ចសហប្រតិបត្តិការក្នុងដំបន់ ទប់ទល់នឹងការសាកល្បងថ្មីរបស់ដំបន់និងអន្តរជាតិ។ ប្រទេសទាំងពីរសន្យាគោរពបណ្ដាគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ ភាគីទាំងពីរអះអាងការប្តេជ្ញាចិត្តសហប្រតិបត្តិការសំដៅឆ្ពោះទៅសហគមន៍អាស៊ានមួយសមាហរណកម្ម។
ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពក្នុងឱកាសដំណើរទស្សនកិច្ចរបស់
នាយករដ្ឋមន្ត្រីសឹង្ហបុរីលើកនេះ នាយប់ថ្ងៃតី១១កញ្ញា កម្មវិធីជួបប្រាស្រ័យសិល្បៈ
រវាងកងទ័ពសឹង្ហបុរីនិងកងទ័ពប្រជាជនវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុងហា
ណូយ។ នេះក៏ជាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងសឹង្ហបុរី។វរសេនីយ៍ឯក Nguyen Phuong Dien អនុប្រធាន
ស្នងការឃោសនា អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានឲ្យដឹង
ថា៖
“នេះជាកម្មវិធីពិសេសពោពេញទៅដោយអត្តសញ្ញាណលោកខាងកើតនិងមានបណ្ដាបទចម្រៀងលោកខាងលិចដ៏ទំនើប។ មហាជននឹងបានកំសាន្តកាដូពោពេញទៅដោយរូម៉ែនទិកនិងពោពេញទៅដោយចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ៕”