|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong (VOV) |
Vovworld-តាមកម្មវិធី នារសៀលថ្ងៃទី១៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណៈ
រដ្ឋសឹង្ហបុរីលោក Lee Hsien Loong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការក្នុង
រយៈពេល៣ថ្ងៃនៅវៀតណាម។ មុននឹងធ្វើមាតុភូមិនិវត្តន៍ នាយករដ្ឋមន្ត្រី Lee
Hsien Loong បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន គំរោងការមណ្ឌលឧស្សាហកម្ម
នគរនិងសេវ៉ាកម្ម VSIP Quang Ngai។
មុននោះនារសៀលថ្ងៃទី១២កញ្ញានៅពិធីទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រី Lee Hsien Loong ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
វាយតំលៃខ្ពស់ការដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវ
ការចំនឹងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត វាយតំលៃ
ខ្ពស់គោលជំហររបស់សឹង្ហបុរីអំពីបញ្ហាសមុទ្រខាងកើត។ ប្រធានរដ្ឋ Truong Tan
Sang បានជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីដែលទើបនឹង
បានកសាងនោះ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យវិនិយោគពាណិជ្ជកម្មអប់រំ
រវាងប្រទេសទាំងពីរនឹងបន្តបានអភិវឌ្ឍន៍៕