នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អនុវត្តន៍ជាក់ស្ដែង​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិកតាម​រយៈ​កម្មវិធី​ជាក់ស្ដែង

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា៖ ចាប់តាំងពីពេលវៀតណាម និងសហរដ្ឋអាមេរិកបានតម្លើងថ្នាក់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមក សកម្មភាពកិច្ចសហប្រតិបត្តិការ អាជីវកម្មរវាងប្រទេសទាំងពីរត្រូវបានជំរុញ ក្នុងនោះមានតួនាទី និងការរួមចំណែករបស់ USABC។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អនុវត្តន៍ជាក់ស្ដែង​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិកតាម​រយៈ​កម្មវិធី​ជាក់ស្ដែង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២១ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន (USABC) ដឹកនាំដោយប្រធាន និងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន លោក Ted Osius អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម នៅទីស្នាក់ការរដ្ឋាភិបាល។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា៖ ចាប់តាំងពីពេលវៀតណាម និងសហរដ្ឋអាមេរិកបានតម្លើងថ្នាក់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមក សកម្មភាពកិច្ចសហប្រតិបត្តិការ អាជីវកម្មរវាងប្រទេសទាំងពីរត្រូវបានជំរុញ ក្នុងនោះមានតួនាទី និងការរួមចំណែករបស់ USABC។ ដោយបញ្ជាក់ពីគោលដៅរបស់វៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់នាឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៤៥ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថាសហរដ្ឋអាមេរិកនិយាយរួម និងធុរកិច្ចអាមេរិកនិយាយដោយឡែក ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ជាក់ស្ដែងគោលដៅខាងលើ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។

ប្រធាន និងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Ted Osius និងតំណាងអង្គភាពអាជីវកម្មអាមេរិកបានប្ដេជ្ញាយ៉ាងមុតមាំថានឹងបន្តវិនិយោគនៅវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អេឡិចត្រូនិក អាកាសចរណ៍  រថយន្តអគ្គិសនី ភស្តុភារ ថាមពល សុខាភិបាល ហិរញ្ញវត្ថុ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ម្ហូបអាហារ និងទេសចរណ៍៕

ប្រតិកម្មទៅវិញ