នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន លោកស្រី He Rong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន (រូបថត៖ VGP/Nhat Bac)

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យច្បាប់ និងយុត្តិធម៌ ឲ្យកាន់តែជាក់ស្តែង និងប្រកដោយមានប្រសិទ្ធភាព ជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់ជាង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ចែករំលែកបទពិសោធន៍កាន់តែច្រើន កាន់តែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រតិបត្តិការ។ ទន្ទឹមនឹងនោះ ពិនិត្យលើការងារដែលបានធ្វើ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ដោយផ្តោតលើវិស័យកសាង និងសុក្រិតនីតិរដ្ឋ បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; សហប្រតិបត្តិការក្នុងជំនួយផ្នែកយុត្តិធម៌ទៅវិញទៅមក; ជំរុញកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន លោកស្រី He Rong បានអះអាងថា លោកស្រីនឹងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ