នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បង្កលក្ខណៈងាយ​ស្រួល​បំផុតដល់សហគ្រាសទួរគីមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទួរគីទទួលស្គាល់វៀតណាមជាប្រទេសមានសេដ្ឋកិច្ចទីផ្សារពេញលេញ ហើយភាគីទាំងពីរឆ្ពោះទៅការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរវិនិយោគ និងធ្វើអាជីវកម្មអំណោយផល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បង្កលក្ខណៈងាយ​ស្រួល​បំផុតដល់សហគ្រាសទួរគីមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ច (រួបថត៖ VOV)

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគី នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នៅរដ្ឋធានី Ankara នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចទួរគី-វៀតណាម។

អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមបានផ្តោតសំខាន់ និងមានបំណងចង់សហការលើវិស័យសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា និងសេដ្ឋកិច្ចចែករំលែក ព្រមទាំងយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ។ វៀតណាមបង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាសធំៗ បច្ចេកវិទ្យាខ្ពស់ ហើយមានបទពិសោធន៍ក្នុងការគ្រប់គ្រង ក្នុងនោះមានសហគ្រាសទួរគី មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទួរគីទទួលស្គាល់វៀតណាមជាប្រទេសមានសេដ្ឋកិច្ចទីផ្សារពេញលេញ ហើយភាគីទាំងពីរឆ្ពោះទៅការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរវិនិយោគ និងធ្វើអាជីវកម្មអំណោយផល។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បង្កលក្ខណៈងាយ​ស្រួល​បំផុតដល់សហគ្រាសទួរគីមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគីលោក Mehmet Simsek។ រូបថត៖ Duong Giang/TTXVN

នាព្រឹកថ្ងៃដដែល ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទួរគី លោក Mehmet Simsek លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី ជំរុញលទ្ធភាពចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-ទួរគី។ ជាការឆ្លើយតបលោករដ្ឋមន្ត្រី Mehmet Simsek បានអះអាងថា វៀតណាមគឺជាដៃគូសេដ្ឋកិច្ចអាទិភាពមួយរបស់ទួរគីនៅក្នុងតំបន់អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ ជំរុញខ្លាំងការតភ្ជាប់អាកាសចរណ៍ បង្កលក្ខណៈងាយស្រួលដល់ការអនុវត្តន៍ និងពង្រីកសាខាធនាគារពាណិជ្ជកម្មនៅវៀតណាម។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទួរគីលោក Fatih Kacir និង ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន IC Holdings របស់ទួរគីផងដែរ៕

ប្រតិកម្មទៅវិញ