នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាន អញ្ជើញជួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៣ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកស្រីអនុប្រធានាធិបតី Harris បានសម្តែង ការពេញចិត្តចំពោះជំហានអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ ជាពិសេសក្នុង វិស័យសេដ្ឋកិច្ច- ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំនិង បណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងការជំនះពុះពារ លើផលវិបាកនៃសង្រ្គាម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាម កំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំទទួលលោកប្រធានា ធិបតី Joe Biden យ៉ាងយកចិត្តទុកដាក់និងអាធឹកអាធម ងដំណើរទស្សនកិច្ចនាពេល ខាងមុខ។ លោកស្រីអនុប្រធានាធិបតី Kamala Harris បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹង កត់សម្គាល់នូវជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ