នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំប្រទេស នានានិងអគ្គលេខាធិការអង្គការសហប្រជាជាតិ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន ជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសនានា និងអគ្គលេខាធិការ អង្គការសហ ប្រជាជាតិ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំប្រទេស នានានិងអគ្គលេខាធិការអង្គការសហប្រជាជាតិ - ảnh 1នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។ (រូបថត៖ VOV)
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រីឥណ្ឌាជាថ្មីម្ដង ទៀតចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃការបាញ់បង្ហោះដោយជោគជ័យនូវយាន អវកាស Chandrayaan-៣ ទៅកាន់ឋានព្រះច័ន្ទ និងយានសង្កេតព្រះអាទិត្យ Aditya- L១ ក៏ដូចជាសមិទ្ធិផលនាពេលថ្មីៗនេះក្នុងវិស័យសេដ្ឋកិច្ច យោធា វិទ្យាសាស្ត្របច្ចេក វិទ្យា និងជោគជ័យរបស់ប្រទេសឥណ្ឌាក្នុងនាមជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចចេញឈានមុខគេលើពិភពលោក (G20) និងអង្គការសហ ប្រតិបត្តិការសៀងហៃ (SCO)។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ប្រទេស ទាំងពីរគប្បីសម្របសម្រួលយ៉ាងសកម្ម និងរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេល ខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសវិស័យថ្មីៗ ដូចជាការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងប្រកបដោយ និរន្តរភាព។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិ សុខ-ការពារជាតិ ដែលជាវិស័យសសរស្តម្ភនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំប្រទេស នានានិងអគ្គលេខាធិការអង្គការសហប្រជាជាតិ - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ VOV)
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងអគ្គលេខាធិការអង្គការសហប្រជា ជាតិ លោក Antonio Guterres។ មេដឹកនាំទាំងបីបានចែករំលែកការវាយតម្លៃថា សេដ្ឋ កិច្ចពិភពលោកកំពុងប្រឈមមុខនឹងការលំបាកជាច្រើន; ការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងប្រទេសធំៗមានការវិវឌ្ឍន៍ស្មុគស្មាញ; ចំណុចក្តៅគគុកក្នុងតំបន់ បញ្ហាជាតិ សាសន៍ សាសនា ប្រជានិយម... បង្កបញ្ហាប្រឈមជាច្រើនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តរួមជាមួយប្រទេសដទៃទៀតជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងសាមគ្គីភាពអន្តរជាតិ រួមចំណែកដល់បញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុង តំបន់ និងលើពិភពលោក។
ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Marcos Jr ភាគីទាំងពីរបាន អះអាងនូវសារៈសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន ចំពោះ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ លោកប្រធានាធិបតី ហ្វីលីពីនបានអះអាងថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដក កាតលឿង IUU របស់គណៈកម្មាធិការអឺរ៉ុប៕

ប្រតិកម្មទៅវិញ