នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Hung Yen

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងជំនួបការងារជាមួយថ្នាក់ដឹកនាំខេត្ត Hung Yen ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Hung Yen - ảnh 1  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះខេត្ត Hung Yen ដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បាន    ស្នើក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្តត្រូវលើកសំណើរអំពីយន្តការនិងគោលនយោបាយនានា ដើម្បីជួយឲ្យខេត្តដោះស្រាយរាល់ការលំបាក និងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

ជាមួយនឹងការព្យាករថានឹងមានលំហូរទុនវិនិយោគបរទេសហូរចូលប្រទេសវៀតណាមលោកនាយករដ្ឋមន្រ្តី ក៏បានអះអាងថានេះក៏ជាឱកាសមួយសម្រាប់ខេត្ត Hung Yen ក្នុងការទាក់ទាញការវិនិយោគបរទេស និងឆ្លៀតយកប្រភពធនធាននានាដើម្បីអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ