នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti

Chia sẻ
(VOVWORLD) -  ជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti ត្រូវ បានធ្វើឡើងនៅរសៀលថ្ងៃទី ១០ ធ្នូនៅទីស្នាក់ការរដ្ឋាភិបាលវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងវៀតណាម - អឺរ៉ុប។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti (រូបថត៖ VNA)

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃថាក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានសហការគ្នាប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើនជាពិសេសនាពេលថ្មីៗនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះគឺជា“ ផ្លូវហាយវ៉េ” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ទោះបីក្នុងបរិបទបច្ចុប្បន្ននេះ ភាគីទាំងពីរបានជំរុញសកម្មភាពពាណិជ្ជកម្មក៏ដោយ ក៏ប៉ុន្តែវៀតណាមបានបង្កើនការនាំចេញផលិតផលកសិកម្មនិងជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប ជាកាលានុវត្តភាពអំណោយផលសម្រាប់វៀតណាមក្នុងការលើកកំពស់តួនាទីដ៏សំខាន់របស់ខ្លួនក្នុងខ្សែសង្វាក់តម្លៃសកលលោកផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក៏បានមានប្រសាសន៍ថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេសវៀតណាមមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងហើហភាគីទាំងពីរបានជឿជាក់ថានឹងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពច្រើនថែមទៀតនាពេលខាងមុខផងដែរ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានគាំទ្រដល់ប្រទេសវៀតណាមដោយទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងបានបន្តគាំទ្រវៀតណាមក្នុងការបញ្ចប់អាណត្តិសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ផងដែរ។

លើសពីនេះទៀត លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានបន្តបង្ហាញការគាំទ្ររបស់ខ្លួនចំពោះស្មារតីគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើត។ នាពេលបច្ចុប្បន្ននេះបណ្តាប្រទេសនានាចាំបាច់ត្រូវប្តេជ្ញាចិត្តកាន់តែច្រើនឡើងៗចំពោះរក្សាសណ្តាប់ធ្នាប់អន្តរជាតិពហុភាគី ដោយផ្អែកលើការគោរពច្បាប់ការ ព្រមទាំងធ្វើកិច្ចសន្ទនានិងយោគយល់គ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ