នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ២៨ ខែវិច្ឆិកានៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee-sang ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee-sang (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យរដ្ឋសភាកូរ៉េខាងត្បូងយកចិត្តទុកដាក់និងបន្តជួយគាំទ្រដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងជាពិសេសគ្រួសារពហុវប្បធម៌វៀតណាម - កូរ៉េខាងត្បូង ឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងអភិវឌ្ឍជាមួយសង្គមនៅប្រទេសម្ចាស់ផ្ទះផងដែរ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee-sang បានអះអាងថារដ្ឋសភាកូរ៉េខាងត្បូងឯកភាពខ្ពស់លើគោលនយោបាយស្តីពីការបន្តជំរុញទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ