នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅទស្សនានៅកងពលលេខ១៦នៅខេត្ត Binh Phuoc

Chia sẻ

(VOVWORLD) - ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Phuoc នាព្រឹកថ្ងៃទី២០ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជនកងពលលេខ១៦ (នៃក្រសួងការពារប្រទេសវៀតណាម) ដែលជាអង្គភាពកំពុងអនុវត្តភារកិច្ច " កងទ័ពចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម;  ពង្រឹងវិស័យការពារ-សន្តិសុខក្នុងតំបន់យុទ្ធសាស្រ្ត "នៃខេត្តទាំងបីគឺ Binh Phuoc, Dak Nong និង Dak Lak ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅទស្សនានៅកងពលលេខ១៦នៅខេត្ត Binh Phuoc - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល យុទ្ធ ជន កងពលលេខ១៦ ឲ្យបន្តពង្រីកនូវតួនាទីជាសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិ វឌ្ឍន៍សេដ្ឋកិច្ច- សង្គមដោយផ្សារភ្ជាប់ជាមួយកិច្ចការពារសន្តិសុខនៅក្នុងតំបន់។ ជាពិសេសអង្គភាពនេះគួរតែបង្កើតចំណុចភ្លឺតាមរយៈការកសាងទំនុកទុកចិត្តក្នុងប្រ ជាជនទូទាំងខេត្ត ដើម្បីមានការទទួលខុសត្រូវក្នុងការករ្សាព្រំដែនសន្តិភាព មិត្ត ភាពផងដែរ៕

ប្រតិកម្មទៅវិញ