ពិធីទទួលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅឯព្រលានយន្តហោះ Vnukovo ១ |
ក្នុងអំឡុងពេលស្នាក់នៅ Saint Petersburg នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កានៅឯមណ្ឌលអនុស្សាវរីយ៍-ឈាបនដ្ឋាន Piskaryoskoe, ទៅទស្សនា Cruiser Aurora និង Winter Palace រួមទាំងចូលរួមសកម្មភាពមួយចំនួនផ្សេងទៀត។ លោកនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញជួបជាមួយទេសាភិបាលរង Saint Petersburg លោក Beglov A.D និងទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Gazprom ផងដែរ។
បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងចាកចេញពីក្រុង Saint Petersburg ដើម្បីឆ្ពោះទៅទីក្រុងម៉ូស្គូ។ យោងតាមកម្មវិធីដែលបានកំណត់ ពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយារួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Vnukovo ២ នៃទីក្រុងម៉ូស្គូ។
ទីដ្ឋភាពនៃពិធីទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ Vnukovo ១ |
នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev; ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin; ជួបសវនាការជាមួយ ប្រធាន Duma ជាតិរុស្ស៊ី Vyacheslav Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក V. Matvienko ផងដែរ ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងពិភាក្សាដោយយកចិត្តទុកដាក់ ជាមួយថ្នាក់ដឹកនាំរុស្ស៊ី អំពីទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីក្នុងគ្រប់វិស័យ ជាពិសេសបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាជំនាន់យុវជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងរួមជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីនិងតំណាងក្រសួងស្ថាប័ននានារបស់រុស្ស៊ី អញ្ជើញចូលរួមពិធីបើកពិធី ឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានចូលរួមវេទិកាធុរកិច្ចវៀតណាម - សហព័ន្ធរុស្ស៊ី, ទទួលជួបជាមួយថ្នាក់ដឹកនាំរបស់សម្ព័ន្ធក្រុមហ៊ុនឈានមុខរបស់រុស្ស៊ី សំដៅជំរុញការវិនិយោគនិងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងជួបសំណេះសំណាលជាមួយ មន្រ្តីនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ដាក់កម្រងផ្កានៅវិមានប្រធានហូជីមិញនិងសកម្មភាពមួយចំនួនទៀតផងដែរ៕