នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

Chia sẻ

(VOVWORLD) - ទទួលបានការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី (Narendra Modi) នៅល្ងាចថ្ងៃទី ៣០ កក្កដានេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ (Pham Minh Chinh) អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១ ខែសីហា។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌា Narendra Modi (រូបថត៖ VOV)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពី វៀតណាម និងឥណ្ឌាបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០១៦)។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា បន្ទាប់ពីឥណ្ឌាបានបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត ហើយមានរដ្ឋាភិបាលថ្មី។ ដំណើរទស្សនកិច្ចនេះក៏បានធ្វើឡើងក្នុងឱកាសខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (១៩៥៤-២០២៤) ដែលឥណ្ឌាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការលើកកម្ពស់ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ មានគោលបំណងអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម លើ ការគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យជាមួយឥណ្ឌា រួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសគឺរវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងកម្មវិធីដ៏សម្បូរបែប ខ្លឹមសារយ៉ាងទូលំទូលាយ។

នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរបង្កើនការចែករំលែកអំពីបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រក្នុងតំបន់ អន្តរជាតិ ព្រមទាំងបញ្ជាក់ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ