នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមសន្និសីទប្រកាសផែនការមេ និងពន្លឿនការវិនិយោគនៃខេត្ត Hai Duong

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមករា នៅទីក្រុង Hai Duong នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេ និងពន្លឿនការវិនិ យោគរបស់ខេត្ត។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមសន្និសីទប្រកាសផែនការមេ និងពន្លឿនការវិនិយោគនៃខេត្ត Hai Duong - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមសន្និសីទប្រកាសផែនការមេ និងពន្លឿនការវិនិយោគនៃខេត្ត Hai Duong។ (រូបថត៖ VNA)
នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ខេត្ត Hai Duong មាន សក្តានុពលផ្សេងៗគ្នា និងឱកាសលេចធ្លោជាច្រើន មានគុណសម្បត្តិប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ហើយ ជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដល់ឆ្នាំ២០៣០ Hai Duong ចាំបាច់ត្រូវក្លាយជា ខេត្តឧស្សាហកម្មទំនើប និងជាមជ្ឈមណ្ឌលឧស្សាហកម្មនៃតំបន់ដីសណ្ដទន្លេក្រហម។ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ Hai Duong សម្រេចបាននូវលក្ខណៈវិនិច្ឆ័យនៃទីក្រុងក្រោម ឱវាទមជ្ឈិម; ទីក្រុងទំនើប បៃតង ឆ្លាតវៃ សន្តិសុខ សុវត្ថិភាព និរន្តរភាព ធ្វើសមាហ រណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ សំបូរទៅដោយអត្តសញ្ញាណវប្បធម៌។
ដើម្បីសម្រេចបាននូវគោលដៅនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hai Duong អនុវត្តន៍ផែនការមេរបស់ខេត្តឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព បង្កើតរបកគំហើញក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រ ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការជំរុញកំណែទម្រង់រដ្ឋបាល ហើយផ្តោតលើការអភិវឌ្ឍ គ្រប់ជ្រុងជ្រោយនូវវិស័យវប្បធម៌ និងសង្គម។ សម្រាប់សហគមន៍ធុរកិច្ច និងវិនិយោ គិន លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យមានយុទ្ធសាស្ត្រអាជីវកម្មយូរអង្វែង ប្រកបដោយនិរន្តរភាព អនុវត្តន៍យ៉ាងត្រឹមត្រូវនូវការសន្យាវិនិយោគ និងវប្បធម៌ធុរកិច្ចតាម ស្មារតី “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា”។
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong លោក Luu Van Ban បានឲ្យដឹងថា ក្នុងឆ្នាំមុន ខេត្ត Hai Duong សម្រេចបានលទ្ធផលលេចធ្លោជា ច្រើន មាត្រដ្ឋានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង ១,១ ពាន់លាន ដុល្លារអាមេរិក កើនឡើង ៣,១ ដងបើធៀបនឹងឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ