|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសំណះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឡាវ (Image: baodientu.chinhphu.vn) |
(VOVworld) – ក្នុងជំនួបសំណះសំណាលដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៥
វិច្ឆិកា នៅស្ថានទូតវៀតណាមប្រចាំនៅឡាវ ក្នុងឱកាសចូលរួមសន្និសីទកំពូលលើក
ទី ៨ រវាងប្រទេសចំនួន ៣ កម្ពុជា ឡាវ វៀតណាម ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ
(CLV) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជូនដំណឹងស្ថានភាព សេដ្ឋកិច្ចសង្គមក្នុងប្រទេសនិងស្ថានភាពអន្តរជាតិដល់អណិកជនវៀតណាមនៅឡាវ។
ទន្ទឹមនឹងនោះ លោក Nguyen Tan Dung ក៏បានអះអាងនូវចរិតលក្ខណៈមុនក៏ដូចជា ក្រោយនៃទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេសលើគ្រប់វិស័យរវាងវៀតណាម
និងឡាវ ក្នុងនោះ មានតួនាទីដ៏សែនសំខាន់របស់សហគមន៍ជនវៀតណាមនៅឡាវ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ជនវៀតណាមនៅឡាវមិនត្រឹមតែរួមវិភាគទានខាងសម្ភារៈប៉ុណ្ណោះទេថែមទាំងខាង
ស្មារតីទៀតផង។ ការប្រតិបត្តិតាមច្បាប់និងការធ្វើអាជីវកម្មរៀនសូត្រល្អនៅប្រទេស
សាម៉ីបានរួមចំណែកល្អក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ វៀតណាម -ឡាវឲ្យបានខ្លាំងក្លាថែមទៀត៕”