|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្កត់ធ្ងន់ទៅលើការរក្សាសហប្រតិបត្តិការក្នុងអាស៊ាន+៣ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib
Razak បានអះអាងថា៖ អាស៊ានគប្បីធានាកិច្ចសហប្រតិបត្តិការជាមួយ
ដៃគីនានាក្នុង តំបន់អាស៊ីបូព៌ារតាមរយៈការគំនិតផ្តួតផ្តើម។ ថ្លែងមតិនៅ
សន្និសីទជាន់ខ្ពស់អាស៊ាន +៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Kuala
Lumpur ម៉ាឡេស៊ី លោក Najib Razak បានឲ្យដឹងថា៖ កិច្ចសហប្រតិបត្តិ
ការជាមួយចិនជប៉ុននិងកូរ៉េខាងត្បូងគឺជាកំលាំងពលំជំរុញសមាហរណ
កម្មតំបន់ឲ្យបានខ្លាំងក្លាថែមទៀត ឆ្ពោះទៅគោលដៅយូរអង្វែងរបស់
ការកសាងសហគមន៍អាស៊ី-បូព៌ារ។ លោកជឿជាក់ថា៖ កិច្ចសហប្រតិ
បត្តិការអាស៊ាន+៣នឹងរួមចំណែកថែមទៀតក្នុងការកសាងសន្តិភាព
និងនាំមកនូភាពសម្បូររុងរឿងសំរាប់តំបន់។ កិច្ចសហប្រតិបត្តិការជា
មួយដៃគូចំនួន ៣ ពោលខាងលើនឹងជួយយ៉ាងសកម្មក្នុងការលើកកំពស់
គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអាស៊ាននិងអាស៊ីបូព៌ារ
ផងដែរ។ ក៏ក្នុងសន្និសីទ លើកនេះ ចិនអំពាវនាវជំរុញសមាហរណកម្ម
សេដ្ឋកិច្ចនិងការពារស្ថិរភាពហិរញ្ញវត្ថុនៅអាស៊ីបូព៌ារក្នុងកាលៈទេសៈ
ប្រទេសនានាក្នុងតំបន់ត្រៀមខ្លួនជាស្រេចកំពុងស្វែងរកទំនាក់ទំនង
ជិតស្និតជាង។ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស
ដទៃដើម្បីបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច លើគ្រប់
ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាឆ្នាំ ២០១៦ ខាងមុខ៕