នាយករដ្ឋមន្ត្រីប៉ូឡូញ អំពាវនាវឱ្យបង្កើតខែលការពារដែនអាកាសរួមសម្រាប់ សហភាពអឺរ៉ុប

Chia sẻ
(VOVWORLD) - EC បានឆ្លើយតបយ៉ាងវិជ្ជមានក្នុងការប្រែក្លាយប្រព័ន្ធការពារដែនអាកាសប្រឆាំងមីស៊ីលឲ្យក្លាយទៅជាភារកិច្ចរួមរបស់អឺរ៉ុប ប៉ុន្តែលោកបានទទួលស្គាល់ថា នេះគឺជាផែនការដែលទាមទារធនធានហិរញ្ញវត្ថុដ៏ធំសម្បើម។
នាយករដ្ឋមន្ត្រីប៉ូឡូញ អំពាវនាវឱ្យបង្កើតខែលការពារដែនអាកាសរួមសម្រាប់ សហភាពអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk (រូបថត៖ រ៉យទ័រ)

នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈកម្មការអឺរ៉ុប (EC) ដោយអំពាវនាវឲ្យបង្កើតប្រព័ន្ធការពារដែនអាកាសនៅទូទាំងទ្វីបអឺរ៉ុប។

ក្នុងលិខិត  នាយករដ្ឋមន្ត្រីប៉ូឡូញបានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធការពារដែនអាកាស ដែលកាន់តែត្រូវបានយកចិត្តទុកដាក់សម្រាប់ប៉ូឡូញ - ប្រទេសជាប់ព្រំដែនអ៊ុយក្រែន ហើយបានឃើញករណីមីស៊ីលចូលដែនអាកាសរបស់ប្រទេសនេះ។ លោកបានបន្ថែមថា EC បានឆ្លើយតបយ៉ាងវិជ្ជមានក្នុងការប្រែក្លាយប្រព័ន្ធការពារដែនអាកាសប្រឆាំងមីស៊ីលឲ្យក្លាយទៅជាភារកិច្ចរួមរបស់អឺរ៉ុប ប៉ុន្តែលោកបានទទួលស្គាល់ថា នេះគឺជាផែនការដែលទាមទារធនធានហិរញ្ញវត្ថុដ៏ធំសម្បើម។ លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសអឺរ៉ុបបញ្ឈប់ការប្រកួតប្រជែងក្នុងការអភិវឌ្ឍ
ប្រព័ន្ធការពារដែនអាកាស ហើយចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងការវិនិយោគរួមទៅក្នុងផ្នែកឧស្សាហកម្មការពារជាតិផងដែរ។

នៅលើទំព័រផ្ទាល់ខ្លួន ប្រធាន EC លោកស្រី Ursula von der Leyen បានយល់ស្របនឹងសំណើនេះ ព្រមទាំងបានអះអាងថា ចាំបាច់ត្រូវកាត់បន្ថយ ការបែកបាក់គ្នា ដោយអំពាវនាវឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវមានគម្រោងរួមក្នុងនោះមានការបង្កើតខែលការពារដែនអាកាសនៅកម្រិតសុវត្ថិភាពនៅទូទាំងអឺរ៉ុបដូចសំណើរបស់ប៉ូឡូញ និងក្រិក៕

ប្រតិកម្មទៅវិញ