នាយករដ្ឋមន្ត្រីបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។

Theo VOV -
Chia sẻ
VOV-នារសៀលថ្ងៃទី១២ឧសភា នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung និងគណៈប្រតិភូវៀត
ណាមបានអញ្ចើញទៅកាន់រដ្ឋធានីមូស្គូចាប់ផ្ដើម​
ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពី
ថ្ងៃទី១២ដល់ថ្ងៃទី១៥ឧសភា​តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធ
រុស្ស៊ី Dmitri Medvedev។

នាយករដ្ឋមន្ត្រីបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ (vov.vn)


        VOV-នារសៀលថ្ងៃទី១២ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung និងគណៈប្រតិភូវៀតណាមបានអញ្ចើញទៅកាន់រដ្ឋធានីមូស្គូចាប់ផ្ដើម​
ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ឧសភា​តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Dmitri Medvedev។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកដាក់កម្រងផ្កានៅស្ដូបលោកប្រធាន​
ហូជីមិញ មកទស្សនាមជ្ឈមណ្ឌលវប្បធម៍ពាណិជ្ជកម្មសណ្ឋាគារហាណូយ-
មូស្គូ ជួបសន្ទនាជាមួយដំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។
ថ្លែងមតិ​ក្នុងពិធីជួបសន្ទនានេះ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
គោល​នយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋចាត់ទុកសហគមន៍ជនវៀត
ណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាម
និងជា​និច្ចកាលលៃទុកការយកចិត្តទុកដាក់ដ៏ធំធេងសំរាប់សហគមន៍នេះ។
នាយករដ្ឋមន្ត្រី​ក៏បានវាយតំលៃខ្ពស់ឧត្តមភាពរបស់សហគមន៍ជនវៀតណាម
នៅ​សហព័ន្ធរុស្ស៊ីផងដែរ។

        “ខ្ញុំសង្ឃឹមថា សហគមន៍បន្តពង្រីកនូវប្រពៃណីដ៏ល្អប្រសើររបស់ខ្លួននោះគឺ​សាមគ្គីភាពនិងស្រលាញ់គ្នាជួយឧបត្ថម្ភគ្នាឆ្លងផុតពីការលំបាកដើម្បីរកស៊ីរស់
នៅសម្របខ្លួនជាមួយប្រទេសមិត្តផ្សាភ្ជាប់ជាមួយសហគមន៍នៅប្រទេសមិត្ត
គោរពច្បាប់និងរដ្ឋអំណាច បន្ទាប់នោះគឺរក្សាអត្តសញ្ញាណវប្បធម៍របស់វៀតណាម៕”

ប្រតិកម្មទៅវិញ